Lukaku ​ស៊ុត​ហែតទ្រីក ​យក​ឈ្នះ​ក្រុម​ស៊ុយអែត ​៣-០ ​

​ខ្សែ​ប្រយុទ្ធ Romelu Lukaku ​របស់​បែលហ្សិក ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ស៊ុយអែត ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ Euro 2024 ក្នុង​ពូល F ។

​ស៊ុយអែត ​ដែល​បាន​ដាក់​កីឡាករ​ពេញ​ជើង ​និង​មាន​ទាំង​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic ​ថែម​ទៀត​នោះ ​ហាក់​មិន​អាច​ធ្វើ​ឱ្យ​ក្រុម​បែលហ្សិក​បាន​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​Lukaku ​ឯ​ណោះ​ទេ ដែល​ធ្វើ​បាន​ល្អ​បំផុត ពោល​គឺ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ឯ​ណោះ។ ​ខណៈ​ដែល​នៅ​យប់មិញ​នេះ ក៏​ជា​ការ​រក​បាន​គ្រាប់​បាល់​វិញ​របស់ Lukaku ​នៅ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ផង​ដែរ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២១​មក។

ស្រប​ពេល Zlatan ​វិញ ​នៅ​យប់មិញ​ក៏​មិន​ទទួល​បាន​កំណត់ត្រា​កីឡាករ​ចាស់​បំផុត​លេង​នៅ​វគ្គ​ជម្រុះ Euro ​ផង​ដែរ បន្ទាប់​ពី​កីឡាករ Lee Casciaro ​របស់​ក្រុម​ជម្រើស​ជាតិ​គ្រីប្រាតា​មាន​អាយុ​ច្រើន​ជាង​គេ ៤​ថ្ងៃ។ ដោយ Zlatan ​មាន​អាយុ​៤១​ឆ្នាំ​៥​ខែ​និង​២១​ថ្ងៃ ស្រ​ពេល​ខ្សែ​ប្រយុទ្ធ Lee Casciaro ​វិញ ​មាន​អាយុ​៤១​ឆ្នាំ​៥​ខែ​និង​២៥​ថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT