មនុស្ស​រាប់​រយ​នាក់ ​ចូល​រួម​រត់​ភ្លើង​គប់​ស៊ីហ្គេម​២០២៣​នៅ​ក្រុង​ហាណូយ​ព្រឹកមិញ​នេះ​

​ពិធី​រត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រោម​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​រដ្ឋា​ភិបាល និងប្រជាជនវៀតណាម មុនពេលការរត់ភ្លើងគប់កីឡានេះ នឹង​ត្រូវ​បន្ត​ដង្ហែ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ថ្លែង​ក្នុង​ពិធី​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ២០២៣ ​នៅ​ប្រទេស​វៀតណាម ឯកឧត្តម​ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា ​មានប្រសាសន៍ថា ​ថ្ងៃនេះមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​ដង្ហែ​ព្រះ​អគ្គជ័យកីឡា​នៅ​ទីនេះ​ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍​ លើក​ទី​៣២​ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ លើកទី១២​ ឆ្នាំ២០២៣ ​នៅកម្ពុជា។ ឯកឧត្តម​អរគុណ​អាជ្ញាធរ​ពាក់ព័ន្ធ​ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏មាន​សារ​សំខាន់​នេះ​ឡើង។

ឯកឧត្តម​ ហោ សារុន គូសបញ្ជាក់ថា ​កម្ពុជាមានមោទនភាព​ ក្នុង​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ លើកទី៣២ ​និងកីឡាអាស៊ានប៉ារ៉ាហ្គេម ​លើកទី១២ ឆ្នាំ២០២៣ ដែល​នេះ​គឺ​ជា​ការ​ធ្វើម្ចាស់​ផ្ទះ​លើក​ទី១ ​សម្រាប់​កម្ពុជា​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ បាន​ចាប់​ផ្តើម​លើក​ទី១​ ក្នុងឆ្នាំ១៩៥៩។ ​កម្ពុជាបានរៀបចំព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា​ សម្រាប់​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ​ នៅ​ប្រាសាទ​អង្គរវត្ត និង​ធ្វើការ​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា​នេះ ​ទៅកាន់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានផងដែរ។ ព្រះអគ្គិជ័យកីឡា (Sports Flame) គឺ​ជា​និមិត្ត​រូបនៃ​ថាមពល មិត្តភាព ​សាមគ្គីភាព និងនិរន្តរភាព ​ដែលទាំងអស់នេះ ជាតម្លៃ​សកល​នៃ​ទំនាក់​ទំនង​រវាង​ការប្រកួតកីឡា ​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។

ការដង្ហែភ្លើងគប់កីឡា នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ៕

  • មនុស្ស​រាប់​រយ​នាក់ ​ចូល​រួម​រត់​ភ្លើង​គប់​ស៊ីហ្គេម​២០២៣​នៅ​ក្រុង​ហាណូយ​ព្រឹកមិញ​នេះ​