កុំ​ភ្លេច ​ល្ងាច​នេះ U22 ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម U22 ​ម៉ាឡេស៊ី​ហើយ​នៅ​ពាន Merlion Cup 2023

​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម U22 ​របស់​ម៉ាឡេស៊ី​ហើយ​នៅ​ម៉ោង​៤​រសៀល​នេះ ​ក្នុង​ពាន​រង្វាន់ Merlion Cup 2023 ​នៅ​ប្រទេស​សិង្ហបុរី។

​ក្រុម​ទាំង​ពីរ ​មាន​ប្រកួត​ជួប​គ្នា​បាន​៣​ដង​មក​ហើយ ​ដោយ​ក្នុង​នោះ​ឃើញ​ថា​ក្រុម U22 ​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង​ដោយ​មិន​ធ្លាប់​បរាជ័យ​នោះ​ទេ ​ឈ្នះ​២​ប្រកួត ​និង​ស្មើ​គ្នា​១​ប្រកួត។ ​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ការ​តេស្ដ​សមត្ថភាព​កីឡាករ​រៀង​ៗ​ខ្លួន​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​ស៊ីហ្គេម​២០២៣​ដែល​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

​បុរស​ជន​ជាតិជប៉ុន​ លោក Keisuke Honda​ ដែលជាអ្នកចាត់ការទូទៅក្រុមU22​ជម្រើសជាតិកម្ពុជា បាន​ចាត់ទុកការប្រកួត​ខាង​លើ​ ថា «ជាការបក្រកួតដ៏សំខាន់» សម្រាប់​ក្រុម​U22ជម្រើសជាតិកម្ពជា ដោយ​ការប្រកួតនេះ ក៏មានការផ្សាយ​បន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT