នៅ​តែ​ល្អ ​Ronaldo ​រក​បាន​២​គ្រាប់​ឱ្យ​ព័រទុយហ្គាល់ ​វគ្គ​ជម្រុះ Euro 2024 ​

​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​ក្រុម​លីចតេនស្ទីន ​ក្នុង​លទ្ធផល ​៤-០ ​នៅ​វគ្គ​ជម្រុះ​ដំបូង​នៃ​ពាន​រង្វាន់ Euro 2024 ​។

​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី ​កីឡាករ Ronaldo ​ទទួល​បាន​ឱកាស​ក្នុង​ការ​ជាប់​ជម្រើស​១១​នាក់​ដំបូង​វិញ​ហើយ។ ​ជាក់​ស្ដែង​ប្រកួត​នេះ ក៏​ឃើញ​ថា​គេ​លេង​បាន​ល្អ​ផង​ដែរ ដោយ​រក​បាន​ដល់​ទៅ​២​គ្រាប់​ក្នុង​ចំណោម​៤​គ្រាប់​ដែល​ព័រទុយហ្គាល់​យក​ឈ្នះ​ទៅ​លើ​ក្រុម​លីចតេនស្ទីន​នៅ​យប់មិញ​នេះ​។ វា​ជា​ការ​ដឹក​នាំ​ក្រុម​ប្រកួត​ទី​១​របស់​លោក Roberto Martínez ​ហើយ​កីឡារក​ផ្ទាល់​ក៏​ឃើញ​ថា​មាន​កម្លាំង​ចិត្ត​លេង​ឡើង​វិញ​ផង​ដែរ។

​ត្រឹម​វ័យ​៣៨​ឆ្នាំ​នេះ Ronaldo ​រក​បាន​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ចំនួន​១២០​គ្រាប់​ហើយ ​និង​ជា​ចំនួន​គ្រាប់​បាល់​នៅ​ជម្រើស​ជាតិ​ច្រើន​បំផុត​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT