Conte ​បន្ទោស​កីឡាករ Spurs ​ខ្លាំង ​ក្រោយ​លេង​ស្មើ Southampton ​៣-៣​

​លោក Antonio Conte ​បាន​និយាយ​ស្ដី​បន្ទោស​ទៅ​លើ​កីឡាករ Spurs ​ខ្លាំង​ៗ ​បន្ទាប់​ពី​នាំ​មុខ​គេ​ដល់​ទៅ​២​គ្រាប់​ហើយ បែរ​ជា​របូត​គ្រាប់​បាល់​ឱ្យ​គេ​តាម​ស្មើ​វិញ​បាន​ទៀត​នៅ​ចុង​ម៉ោង​ក្នុង​ក្របខណ្ឌ English Premier League ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ Spurs ​បាន​នាំ​មុខ​ម្ដង​ជា​ពីរ​ដង​ទៅ​លើ​ក្រុម Southampton ​ប៉ុន្តែ​លទ្ធផល​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ។ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​ក្រុម Spurs ​ហាក់​ដូចជា​មិន​ប្រឹងប្រែង​នោះ​ទេ រហូត​ដល់​ក្រុម Southampton តាម​ស្មើ​នៅ​ចុង​ម៉ោង​មែនទែន​ទៅ​ហើយ​ក្នុង​លទ្ធផល ​៣-៣ ​ចែក​គ្នា​ត្រឹម​ម្នាក់​មួយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​នៅ​សប្ដាហ៍​នេះ​។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Conte ​ពិត​ជា​ខឹង​ទៅ​លើ​កីឡាករ​របស់​ខ្លួន​មែនទែន។ លោក​អះអាង​ថា​សមាជិក​ម្នាក់​ៗ​ហាក់​ដូចជា​គិត​ពី​ប្រយោជន៏​ផ្ទាល់​ខ្លួន​ច្រើន រហូត​ដល់​ភ្លេច​គិត​ពី​ប្រយោជន៍ ​ដែល​ធ្វើ​ឱ្យ​របូត​ឱកាស​ក្នុង​ការ​យក​ជ័យជម្នះ​នេះ​។ ​សមាជិក​ក្រុម Spurs ​ហាក់​ដូចជា​មិន​មាន​កម្លាំង​ចិត្ត ​លេង​ដោយ​មិន​មាន​ទំនុក​ចិត្ត ​ឬ​ចង់​ឈ្នះ​ការ​ប្រកួត​នោះ​ទេ។ កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ស្វែង​រក​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​បាន​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT