ទប់​មិច​ជាប់! Haaland ​រក​បាន​៣​គ្រាប់​ទៀត​ហើយ​នៅ​យប់មិញ​នេះ​

​ខ្សែ​ប្រយុទ្ធ Earling Haaland ​ពិត​ជា​កំពុង​ឡើង​ជើង​មែនទែន ​ដោយ​រក​បាន​៣​គ្រាប់​ថែម​ទៀត​ហើយ​ក្នុង​ការ​ប្រកួត​យក​ឈ្នះ​ក្រុម​ Burnley ​៦-០ ​កាល​ពី​យប់មិញ​នេះ​ពាន​រង្វាន់ FA Cup ​។

​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ក្រុម Man City ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម Burnley ​មែនទែន។ ​ជាក់​ស្ដែង​លោក Pep ​បាន​ប្រើប្រាស់​កីឡាករ​ពេញ​ជើង​តែ​ម្ដង​ក្នុង​ការ​ប្រកួត​នេះ ​ហើយ​ក៏​ឃើញ​ថា​លទ្ធផល​បាន​ល្អ​ខ្លាំង​មែនទែន។ Haaland ​ដែល​រក​បាន​៥​គ្រាប់​ទល់​ក្រុម RB Leipzig ​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ បាន​បន្ដ​ធ្វើ​បាន​ល្អ ​រក​បាន​៣​គ្រាប់​ទៀត​ហើយ​ឱ្យ City ​ខណៈ​ដែល​៣​គ្រាប់​ដទៃ​ទៀត​ចេញ​ពី Alvarez ​២​គ្រាប់ Palmer ​១​គ្រាប់។

​មក​ដល់​ពេល​នេះ​ត្រឹម​រដូវ​កាល​ដំបូង Haaland ​ធ្វើ​បាន Hat-trick ​រហូត​ដល់​ទៅ​៦​ដង​ទៅ​ហើយ​។ ​ជាមួយ​ការ​ធ្វើ​បាន​ល្អ រក​គ្រាប់​បាល់​បាន​ច្រើន​ៗ​ក្នុង​មួយ​ប្រកួត​នេះ​ដែរ ​អ្នក​គាំទ្រ​រំពឹង​ថា​កីឡាករ​វ័យ​ក្មេង​២២​ឆ្នាំ ​នឹង​កាន់​តែ​ឡើង​មួយ​កម្រិត​ទៀត ​ហើយ​អាច​រក​បាន​ដល់​៦០​គ្រាប់​នា​រដូវ​កាល​នេះ ព្រោះ​ការ​ប្រកួត​របស់ City ​នៅ​សល់​ប្រមាណ​ជា​១៨​ប្រកួត​ទៀត​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT