Potter ​ថា​នឹង​ព្យាយាម​លើក​ពាន UEFA Champions League ​រដូវ​កាល​នេះ​

​លោក Graham Potter ​គ្រូ​បង្វឹក​របស់​ក្រុម​តោ​ខៀវ Chelsea ​បាន​និយាយ​ថា​ក្រុម​របស់​លោក​នឹង​ព្យាយាម​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល​នេះ​ឱ្យ​បាន​។

​ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ UEFA Champions League ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។ ជា​លទ្ធផល​ឃើញ​ថា​ក្រុម Chelsea ​ប៉ះ​ជាមួយ​ក្រុម Real Madrid ​ទៀត​ហើយ ​ខណៈ​ដែល​រដូវ​កាល​មុន​នៅ​វគ្គ​៨​ក្រុម​នេះ ពួកគេ​ក៏​ប៉ះ​គ្នា​ផង​ដែរ។ ​ដោយ​កាល​នោះ Real Madrid ​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ដ ​រហូត​ដល់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​តែ​ម្ដង។

​សម្រាប់​រដូវ​កាល​នេះ​វិញ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី Potter ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​របស់​លោក​និង​ព្យាយាម​ដើម្បី​ឱ្យ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។ ​លោក​ដឹង​ថា​ក្រុម​ដទៃ​ទៀត​ក៏​មាន​បំណង​ដូច​គ្នា​នេះ​ដែរ។ ​បើ​ទោះ​ជា​ប៉ះ​ជាមួយ​ក្រុម Real Madrid ​ដែល​ជា​ក្រុម​ជោគជ័យ​បំផុត​នៅ UCL ​នេះ ​ក៏​លោក​យល់​ឃើញ​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT