Rashford ​ក្លាយ​ជា​កីឡាករ​ថ្មី​ទៀត ​រក​បាន​គ្រាប់​បាល់​៧​ប្រកួត​ជាប់​គ្នា​នៅ Old Trafford ​

​ខ្សែ​ប្រយុទ្ធ Marcus Rashford ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ចាប់​តាំង​ពី Wayne Rooney ​មក ដែល​គេ​អាច​រក​បាន​គ្រាប់​បាល់ ​៧​ប្រកួត​ជាប់​គ្នា​មក​ហើយ​នៅ​កីឡដ្ឋាន Old Trafford ​។

​Rashford ​កំពុង​ឡើង​ជើង​មែនទែន​ចាប់​តាំង​ពី World Cup ​មក។ ​រូបគេ​តែង​រក​គ្រាប់​បាល់​បាន​ជា​និច្ច ​ហើយ​នៅ​ទឹក​ដី Old Trafford ​វិញ ​៧​ប្រកួត​ជាប់​គ្នា​មក​ហើយ​ដែល​រូបគេ​រក​គ្រាប់​បាល់​បាន។ ​នេះ​ជា​កំណត់ត្រា​កីឡាករ​ថ្មី​ទៀត​ដែល​អាច​ធ្វើ​បាន​ដូច្នេះ ចាប់​តាំង​ពី Rooney ​ធ្លាប់​ធ្វើ​បាន​កន្លង​មក។ តែ​យ៉ាង​ណា​នៅ​សល់​កំណត់ត្រា​ម្នាក់​ទៀតដែល ​Rashford ​ត្រូវ​បន្ដ​ទៅ​តាម។

​ពោល​គឺ Cristiano Ronaldo ​ដែល​ជា​កីឡាករ​ធ្លាប់​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១០​ប្រកួត​ជាប់​គ្នា​ឯ​ណោះ​នៅ Old Trafford ​នេះ​។ ​តែ​បើ​តាម​សមត្ថភាព​បច្ចុប្បន្ន ​កីឡាករ​អង់គ្លេស​​ខាង​លើ​ច្បាស់​ណាស់​ទំនង​ជា​នឹង​អាច​ធ្វើ​ទៅ​បាន ព្រោះ​៣​ប្រកួត​ទៀត​នៅ Old Trafford ​មិន​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ការពារ​ពេក​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT