ខ្សែប្រយុទ្ធ Wayne Rooney នឹងធ្វើជាប្រធានក្រុមជម្រើសជាតិម្ដងទៀត ក្នុងការប្រកួតសប្បុរសធម៌មួយ រវាងក្រុមជម្រើសជាតិអង់គ្លេស និងអាមេរិក នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។
អតីតប្រធានក្រុមតោកំណាចអង់គ្លេស Rooney លេងចុងក្រោយឲ្យជម្រើសជាតិក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦។ ក្រោយមកទៀត អាជីពនៅជម្រើសជាតិក៏ត្រូវបញ្ចប់ហើយ រូបគេបច្ចុប្បន្ននេះក៏បានទៅរួមរស់ជាមួយក្រុមនៅអាមេរិកលេងនៅលីគកំពូល MSL ផងដែរ។ យ៉ាងណាមិញ នៅក្លឹប DC United នេះ រូបគេបង្ហាញខ្លួនបាន២១ប្រកួត រកបាន១២គ្រាប់ផងដែរ។
ក្នុងការប្រកួតសប្បុរសធម៌នេះដែរ Rooney នឹងបានធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសម្ដងទៀត។ ដោយប្រាក់ដែល ទទួលបានពីការប្រកួតនេះ នឹងយកទៅជូនតាមមូលនិធិនានា ក្នុងប្រទេសអង់គ្លេស៕ប្រភពDailyMail