Pep ​៖ Spurs ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​លេប​សម្ដី​ខ្លួន​ឯង ​កាល​ពី​រដូវ​កាល​មុន

Pep Guardiola ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Manchester City ​តតាំង​ជាមួយ​ក្រុម Spur ​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​នេះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១០​ពាន​រង្វាន់ Premier league ​។

លោក Pep ​បាន​រំលឹក​រឿង​មួយ ​កាល​ពី​រដូវ​កាល​​មុន។ ដោយ​លោក​បាន​ដាក់​ឈ្មោះ​ក្រុម​នេះ​ថា​ជា​ក្រុម​របស់ Harry Kane ​Team ​ព្រោះ​១​ក្រុម​ពឹង​ផ្អែក​ទៅ​លើ​កីឡាករ​ប្រយុទ្ធ​ម្នាក់។ យ៉ាងណាមិញ ​ក្រោយ​ពី​ឃើញ​មាន​ការ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ កីឡាករ​ពោរពេញ​ដោយ​ការ​តាំង​ចិត្ត ​និង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​មួយ​នេះ។ ពេល​នេះ Pep ​សុំ​លេប​សម្ដី​១​ឃ្លា​ខាង​លើ​វិញ​ហើយ។

“ពួកគេ​បាន​បង្ហាញ​ថា​ខ្ញុំ​និយាយ​ខុស​ហើយ។ ខ្ញុំ​គិត​ថា Pochettino ​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់ ​មិន​មែន​ជា​គ្រូ​បង្វឹក​ធម្មតា​ទេ។ គាត់​តែងតែ​បង្កើត​អ្វី​ដែល​ថ្មី ​និង​ទម្រង់​លេង​កម្រិត​ខ្ពស់​ជា​និច្ច។ ដូច្នេះ​ហើយ ​ក្រុម Spurs ​បច្ចុប្បន្ន​នេះ ​ក៏​ជា​ក្រុម​មួយ​ដែល​មិន​អាច​មើល​ស្រាល​បាន​ទេ”។ សម្ដី​របស់​លោក Pep ៕ប្រភពTelegraph

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT