ក្រុម Real Madrid បានយកឈ្នះលើក្រុម FC Barcelona ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតពានរង្វាន់ Spanish Super Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងការប្រកួតនេះដែរ ក្រុម Real Madrid បានបើកការនាំមុខមុន ដោយខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior នៅនាទី២៥ តែនៅនាទី៤១ ក៏ត្រូវ De Jong រកគ្រាប់បាល់តាមស្មើឱ្យក្រុម Barcelona បានវិញផងដែរ។ ដល់តង់ទី២ នៅនាទី៧២ Karim Benzema ក៏រកគ្រាប់បាល់នាំមុខថ្មី ហើយក៏ Fati តាមស្មើបានវិញទៀតនៅនាទី៨៣។ លទ្ធផលចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២ ត្រូវបន្ថែមម៉ោងប្រកួត។
នៅម៉ោងថែមនេះហើយ ទើបក្រុម Real Madrid យកឈ្នះបាន ដោយខ្សែបម្រើ Valverde ជាអ្នករកគ្រាប់បាល់បាននៅនាទី៩៨។ ចប់ការប្រកួត ក្រុមរបស់លោក Carlo Ancelotti ជាអ្នកឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup ៕ប្រភព Dailymail