នាយកជាន់ខ្ពស់ក្លឹប Inter Milan លោក Giuseppe Marotta បានបញ្ជាក់ច្បាស់ៗថា ក្លឹបរបស់ខ្លួនកំពុងចាប់អារម្មណ៍ទៅលើខ្សែការពារ Hector Bellerin របស់ក្លឹបអង់គ្លេស Arsenal ដោយចង់យកគេមកជំនួសតំណែង Achraf Hakimi ដែលបានចាកចេញផ្ទេរទៅ PSG។
តាមការបញ្ជាក់ពីលោក Moratta ក៏សង្កត់ធ្ងន់ដែរថា រឿងរ៉ាវ Bellerin នេះជាការពិត តែការដែលមានចចាមអារ៉ាមក្លឹបចង់យក Alex Telles មកជំនួស Ashley Young គឺជាព័ត៌មានមិនពិតឡើយ។
ប្រាប់ Sky Italia លោក Marotta មានប្រសាសន៍ថា៖ “Hector Bellerin ជាកីឡាករដែលយើងកំពុងតាមមើល តែខ្ញុំសុំមិននិយាយអ្វីលើសពីហ្នឹង ចំពោះ Alex Telles យើងមិនបានរាប់បញ្ចូលនោះទេ តែគម្រោងទៅថ្ងៃខាងមុខបែបណាទៀត យើងនឹងរង់ចាំមើល គ្រាន់ថាពេលនេះផែនការណ៍របស់យើងគឺត្រូវការកីឡាករល្អមកជំនួសក្រោយយើងបានលក់ Hakimi”។
បញ្ជាក់ថា ក្រុមការពារជើងឯក Serie A ពួកគេកំពុងចន្លោះប្រហោងតំណែងការពារស្លាបឆ្វេង ក្រោយពីរបូត Hakimi ដែលជាចំណែកដ៏សំខាន់មួយរូប។ រីឯ Bellerin បច្ចុប្បន្ននៅ Arsenal គេសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ដោយអាចមានតម្លៃផ្ទេរចេញចន្លោះពី ២៥ ទៅ ៣០ លានអឺរ៉ូ៕
ប្រភព៖ Sportsmole