ប្រភពនៅបរទេសបានអះអាងថាលោក Zidane នឹងចាកចេញពីក្រុម Real Madrid នៅចប់រដូវកាលនេះហើយ បើទោះជាអាចឈ្នះពាន La Liga ឬអត់ក៏ដោយ។
ការសម្រេចចិត្តចាកចេញនេះគឺដូចកាលពីលើកមុនដែលលោកបានដើរចេញក្រោយពីជួយក្រុម Real Madrid ឈ្នះពានរង្វាន់ដូចគ្នា។ ស្របពេលក្រុមអធិរាជសវិញ លោក Perez ក៏មិនអាចហាមឃាត់ការសម្រេចចិត្តរបស់អ្នកចាត់ការសញ្ជាតិបារាំងខាងលើបានដែរ។ ខណៈដែលប្រធានក្លឹបរូបនេះ មើលឃើញបេក្ខភាព២នាក់ទៅហើយដើម្បីជំនួស។
ក្នុងនោះមាន Raul ដែលកំពុងដឹកនាំក្រុមយុវជនរបស់ Real Madrid ស្រាប់ ហើយក៏ជាវីរបុរសក្លឹបម្នាក់ផងដែរ។ ស្របពេលដែលម្នាក់ទៀតនោះគឺលោក Max Allegri អតីតអ្នកចាត់ការរបស់ក្រុម Juventus ដែលធ្លាប់ដឹកនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ៕
ប្រភព៖ DailyMail