ខ្សែប្រយុទ្ធ Antoine Griezmann មិនអស់ចិត្តនោះទេ ដោយបោះសម្ដីថាក្រុម FC Barcelona មិនសមធ្លាក់ចេញពីពានរង្វាន់ UEFA Champions League លឿនបែបនេះទេ។
ក្រុមអ្នកមានបុណ្យធ្លាក់ពីពាន Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ក្រោយពីលេងចាញ់ក្រុម PSG ក្នុងលទ្ធផល ៥-២ គិតទាំងពីរជើងមក។ ការធ្លាក់ចេញត្រឹមវគ្គនេះបានធ្វើឱ្យអ្នកគាំទ្រ និងកីឡាករក្រុម Barcelona ហាក់មិនសប្បាយចិត្តនោះទេ។
ជាក់ស្ដែង Griezmann បានអះអាងថា៖ “មិនថាអ្នកគាំទ្រ ឬកីឡាករយើងទេ យើងមិនសមចេញពីពាននេះលឿនយ៉ាងនេះឡើយ។ យើងមានឱកាសល្អៗដែរ ប៉ុន្តែមិនអាចសម្រេចទីបាន។ Keylor Navas មានរាត្រីដ៏ល្អមួយសម្រាប់គេ ដែលអាចសង្គ្រោះបាល់បានយ៉ាងច្រើន។ យើងត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត”៕ប្រភព Marca