ក្រុមម្ចាស់ផ្ទះ Manchester City បានបរាជ័យក្រោមថ្វីជើងក្រុមលេខ២ Manchester United ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
គ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមនៅនាទីទី២ Bruno ទទួលបានឱកាសស៊ុតប៉េណាល់ទី១គ្រាប់នាំមុខទៅហើយ ក្រោយពី Jesus បង្កកំហុសទៅលើខ្សែប្រយុទ្ធ Martial ។ ការនាំមុខតាំងពីបើកឆាកនេះ បានធ្វើឱ្យក្រុមភ្ញៀវ Man Utd កាន់តែមានទំនុកចិត្តបន្ថែមទៀតក្នុងការប្រកួតរហូតដល់ពួកគេបន្ថែមគ្រាប់ទី២បានដោយខ្សែការពារ Luke Shaw ។ ចប់ការប្រកួត Man City ០-២ Man Utd ។
នេះជាការបញ្ចប់កំណត់ត្រាជ័យជម្នះ២០ប្រកួតជាប់គ្នារបស់លោក Pep ហើយ ប៉ុន្តែក្រុមមួយនេះនៅតែរក្សាខ្លួននៅលេខ១ក្នុងតារាងយ៉ាងមានសុវត្ថិភាពដដែល។ Man City មាន៦៥ពិន្ទុ ស្របពេលក្រុម Man Utd វិញមានត្រឹម៥៤ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ DailyMail