ក្រុម Everton បានយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ English Premier League ។
ការទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យក្រុម Everton មានពិន្ទុស្មើគ្នាជាមួយក្រុម Liverpool ទៅហើយ និងពួកគេនៅសល់១ប្រកួតក្នុងដៃទៀត។ ប្រសិនបើឈ្នះ១ប្រកួតក្នុងដៃនេះទៀត ក្រុម Everton អាចនឹងឡើងដល់លេខ៤ក្នុងតារាង Premier League ឯណោះ។
ក្រោយពីចប់ការប្រកួតលោក Ancelotti បាននិយាយថាក្ដីស្រមៃតាំងពីដើមរដូវកាលមកក្នុងការបានចូលក្នុងតំបន់ Top4 នោះ កាន់តែកៀកមែនទែនហើយ។ ទម្រង់លេងរបស់កូនក្រុមល្អ និងមានទំនុកចិត្តណាស់ក្នុងការប្រកួត។ ដូច្នេះហើយ ការជាប់ក្នុង Top4 នារដូវកាលនេះ គឺនៅតែមានសង្ឃឹមច្រើនសម្រាប់ក្រុម Everton ៕
ប្រភព៖ DailyMail