ក្រុមអ្នកមានបុណ្យ Barcelona ទើបតែបានយកឈ្នះ Sevilla ២-០ កាលពីយប់មិញ ហើយក្រុមក៏នឹងត្រូវបើកការប្រកួតទល់ Sevilla ដដែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ សារនេះជាជំនួបនៅ Copa del Rey វគ្គ ៤ ក្រុមចុងក្រោយ ដែលជើងទី ១ Barcelona ចាញ់ ២-០។
បង្វែរមកក្របខ័ណ្ឌ La Liga ក្រុមដឹកនាំដោយលោក Ronald Koeman ក៏កំពុងនាំមុខក្លឹប Real Madrid ១ ពិន្ទុនិងនៅចាញ់ ២ ពិន្ទុធៀបនឹង Atletico Madrid (ប៉ុន្តែ At សល់ ២ ប្រកួតក្នុងដៃ)។
ជាមួយគ្នានេះ សម្រាប់ Dest ដែលលេងតំណែងខ្សែការពារបានបង្ហាញការជឿជាក់ថា៖ “ខ្ញុំគិតថាជ័យជម្នះនេះសំខាន់ ព្រោះយើងនៅតែស្ថិតនៅការប្រកួតប្រជែងពាន La Liga ឆ្នាំនេះ ហើយសារមុនយើងចាញ់ Sevilla តែថ្ងៃនេះយើងបានជ័យជម្នះនៅ ៣ ប្រកួតជាប់គ្នា ពោលជ័យជម្នះវាពិតជារឿងវិជ្ជមានសម្រាប់ក្រុម”។
លោកបន្តទៀតថា៖ “ឥឡូវយើងត្រូវមកជួបពួកគេសារជាថ្មី តែលើកនេះ Copa del Rey ដែលយើងក៏ត្រូវតែឈ្នះជាចាំបាច់ផងដែរ”៕
ប្រភព៖ AF