ការប្រកួតបាល់ទាត់នៅលីគកំពូលអឺរ៉ុបរដូវកាលនេះ គឺទទួលស្គាល់គ្រប់លីគទាំងអស់ពុំមានក្រុមណាអាចនាំមុខដាច់ពិន្ទុស្រួលៗនោះទេ ពោលគឺមានការប្រកៀកប្រកិតឥតឈប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
បើនិយាយពីការរកគ្រាប់បាល់វិញក៏ប្រហែលគ្នា លើកលែងតែនៅ Bundesliga មួយគត់ ក្រៅពីនោះនៅ Premier League, La Liga, Ligue 1, Serie A សុទ្ធសឹងតែតាមបន្តកន្ទុយគ្នាដដែល។ យើងធ្វើការបង្ហាញ Top Scorer ប្រចាំលីគកំពូលទាំង ៥ គិតត្រឹមថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២១៖
Bundesliga គឺ Robert Lewandowski រកបាន ២៤ គ្រាប់នៅ ១៩ ប្រកួត
La Liga គឺ Luis Suarez រកបាន ១៦ គ្រាប់នៅ ១៧ ប្រកួត
Ligue 1 គឺ Kylian Mbappe រកបាន ១៦ គ្រាប់នៅ ២០ ប្រកួត
Serie A គឺ Cristiano Ronaldo រកបាន ១៦ គ្រាប់នៅ ១៧ ប្រកួត
Premier League គឺ Mohamed Salah រកបាន ១៦ គ្រាប់នៅ ២២ ប្រកួត