លោក David Bettoni គ្រូជំនួយ Real Madrid ដែលត្រូវដឹកនាំក្រុមជំនួសលោក Zidane ដែលកំពុងឆ្លងកូវីដ១៩នោះ បានបញ្ជាក់ថារឿងកុងត្រាថ្មីមិនធ្វើឱ្យលោកបារម្ភឬខ្វាយខ្វល់នោះទេ។
ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Levante នៅម៉ោង១០:១៥នាទីយប់នេះ សម្រាប់ពានរង្វាន់ La Liga ។ ការប្រកួតនេះដែរ ក៏នឹងគ្មានវត្តមានរបស់ Zidane ឈរបញ្ជាក្រុមដែរ ដោយសារតែមិនទាន់ជាសះស្បើយមេរោគកូវីដ១៩នៅឡើយ។ ដូច្នេះលោក David Bettoni ដែលជាគ្រូជំនួយ នឹងទទួលតំណែងដឹកនាំក្រុមដើម្បីប្រកួតដូចប្រកួតមុនដែរ។
គ្រូជំនួយ David Bettoni បាននិយាយទាក់ទងនឹងបញ្ហាក្រុម ក៏ដូចជារឿងកុងត្រាថ្មីរបស់ Ramos ថា៖
“ខ្ញុំបានឃើញ Ramos រាល់ថ្ងៃ ខ្ញុំមិនបារម្ភរឿងកុងត្រាថ្មីនោះទេ។ គ្មានអ្វីដែលត្រូវបារម្ភសម្រាប់ក្រុមយើងឡើងរឿងកុងត្រារបស់ Ramos ។ គាត់ជាកីឡាករអាជីពម្នាក់ គាត់យល់ច្បាស់ពីបាល់ទាត់”៕
ប្រភព៖ Marca