ការវិលត្រលប់មកវិញរបស់ Luka Jovic ជាមួយក្លឹប Frankfurt បាននាំផ្លែផ្កាជោគជ័យគួរឲ្យកត់សម្គាល់ ជាពិសេសគឺការរកគ្រាប់បាល់ដែលត្រឹមរយៈពេលខ្លី នាំមុខស្ថិតិចាយពេលយូរនៅ Real Madrid បាត់ទៅហើយ។
Jovic ពានផ្ទេរមក Frankfurt នៅលក្ខខណ្ឌខ្ចីជើងកាលពីថ្ងៃទី ១៤ មករា ឆ្នាំ ២០២១ ហើយមកទល់ពេលនេះគេបង្ហាញខ្លួនបាន ៣ ប្រកួត រកបាន ៣ គ្រាប់នៅការឈរជើងត្រឹម ៧៦ នាទីប៉ុណ្ណោះ។
ស្ថិតិនេះរុញឲ្យ Jovic នាំមុខស្ថិតិចាស់របស់ខ្លួនឯងកាលនៅ Real Madrid ដែលចាយពេល ៣២ ប្រកួត រកបានតែ ២ គ្រាប់ប៉ុណ្ណោះ។ ជាមួយជ័យជម្នះឲ្យ Frankfurt កាលពីថ្ងៃសោរ៍ រុញឲ្យពួកគេឡើងឈរលេខ ៦ នៅតារាង Bundesliga នាំមុខទាំងក្លឹប Borussia Dortmund ថែមទៀត។
យើងនឹងរង់ចាំមើលថាតើនៅបញ្ចប់រដូវកាល ពេលអស់សុពលភាពកុងត្រាខ្ចីជើង កីឡាករស៊ែប៊ីនឹងបន្តឈរជើងនៅ Frankfurt ដដែល ឬវិលត្រលប់មក Real Madrid វិញ? ស្របពេលដែលតម្លៃផ្ទេររបស់គេបច្ចុប្បន្នអាចថ្លៃខ្ទង់ ២០ លានអឺរ៉ូ៕
ប្រភព៖ Marca