ក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម Fulham ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
សម្រាប់ការប្រកួតនៅយប់មិញនេះ ខ្សែប្រយុទ្ធ Harry Kane បើកការនាំមុខមុននៅនាទី២៥ នៅតង់ទី១ ប៉ុន្តែការនាំមុខនេះបានត្រឹមនាទី៧៤ប៉ុណ្ណោះ ក៏ត្រូវ Cavaleiro ស៊ុតបាន១គ្រាប់តាមស្មើវិញឱ្យក្រុម Fulham បានសម្រេចផងដែរ។ ការប្រកួតនៅសល់ជាង១០នាទីចុងក្រោយនោះ គឺមិនមានគ្រាប់បាល់កើតឡើងនោះទេ ពោលគឺបញ្ចប់ទៅក្នុងលទ្ធផល ១-១ នេះឯង។
លទ្ធផលស្មើនេះដែរ បានធ្វើឱ្យលោក Jose Mourinho អស់សង្ឃឹមមែនទែន។ លោកបាននិយាយថា ក្រុម Spurs នៅតែមិនមានចិត្តក្នុងការសម្លាប់ការប្រកួតដដែល ដោយមានឱកាសហើយ ប៉ុន្តែមិនអាចក្ដោបវាបាន។ ជាក់ស្ដែង ការប្រកួតមួយនេះ ក្រុម Spurs ធ្វើមិនបានល្អឡើយ ជាពិសេសតំបន់ប្រយុទ្ធតែម្ដង៕ប្រភព Dailymail