បេក្ខភាពឈរឈ្មោះជាប្រធានសហព័ន្ធបាល់ទាត់បារាំង លោក Michel Moulin បានអះអាង ថាប្រសិនណាខ្លួនជាប់ឆ្នោត នោះនឹងហ៊ានធានាថា Karim Benzema អាចវិលត្រលប់មកចូលរួមជាមួយក្រុមជម្រើសជាតិបារាំងវិញ។
ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ត្រូវបានក្រុមមាន់គកដកឈ្មោះចេញជាច្រើនឆ្នាំមកហើយ ក្រោយផ្ទុះនូវរឿងអា.ស្រូវជាមួយមិត្តរួមក្រុម។ យ៉ាងណាមិញតាមគុណភាពលេងរបស់ Benzema នៅតែត្រូវបានគេជឿថា ក្រុមបារាំងចាំបាច់គួរតែមានកីឡាករម្នាក់នេះនៅតំបន់ប្រយុទ្ធ។
ឆ្លើយតបនឹងរឿងរ៉ាវនេះលោក Moulin បានប្រាប់សារព័ត៌មាន Le Figaro ថា៖ “ជុំវិញស្ថានភាពរបស់ Karim Benzema គឺលោក Deschamps គេស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់បារាំងដែរទេ អ៊ីចឹងបើយើងចង់ឲ្យ Benzema លេង នោះគេនឹងបានលេង ហើយខ្ញុំនឹងចាត់ចែងរឿងនោះឲ្យ Benzema បានលេងសម្រាប់បារាំង”៕
ប្រភព៖ BeSoccer