ក្លឹប Real Madrid បានសម្រេចផ្ដល់កុងត្រា១ឆ្នាំទៀតឱ្យទៅខ្សែបម្រើ Luka Modric បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងល្អមែនទែនសម្រាប់ការប្រកួតកន្លងទៅនេះ។លោក Jose Mourinho មានគម្រោងចង់នាំយកខ្សែបម្រើខាងលើនេះទៅចូលរួមជាមួយ Spurs នៅពេលដឹងថារូបគេសល់កុងត្រាត្រឹមចប់រដូវកាលនេះប៉ុណ្ណោះ។
ក្រោយពីមានក្លឹបចង់បាននេះហើយ ស្រាប់តែក្លឹប Real Madrid បានសម្រេចផ្ដល់កុងត្រាដល់កីឡាករក្រូអាតនេះបន្ថែមទៀតតែម្ដង។ ដោយបន្ថែមឱ្យ១ឆ្នាំទៀត រហូតដល់ឆ្នាំ២០២២។
កុងត្រាថ្មីនេះដែរ នឹងធ្វើឱ្យ Modric មានពេលនៅអេស្ប៉ាញនេះរយៈពេល១០ឆ្នាំពេញតែម្ដង។ រូបគេបានផ្ទេរមកអេស្ប៉ាញកាលពីឆ្នាំ២០១២កន្លងទៅ ជាមួយតម្លៃខ្លួន៣០លានផោន។ អំឡុងពេលកន្លងមក រូបគេបានជួយក្រុមឈ្នះពាន UEFA Champions League ៤ដង ពាន La Liga ២ដង និងពាន Ballon d’Or មួយផងដែរ៕
ប្រភព៖ DailyMail