ការប្រកួតឲ្យ Juventus ទល់ក្លឹប Genoa កាលពីយប់មិញ សម្រាប់តារាឆ្នើម Cristiano Ronaldo គឺជាប្រកួតទី ១០០ ហើយសម្រាប់លោក នេះបើរាប់គ្រប់ការប្រកួតទាំងអស់ឲ្យក្លឹបសេះបង្កង់។
បើទោះបីជិតឈានចូលវ័យ ៣៦ ឆ្នាំនៅពេលខាងមុខនេះហើយក្តី តែកីឡាករព័រទុយហ្គាល់នៅតែបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ដោយរកបានគ្រាប់បាល់ជាបន្តបន្ទាប់ និងជាចំណែកដ៏សំខាន់សម្រាប់ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Turin។
នៅអត្ថបទនេះ យើងធ្វើការបង្ហាញពីស្ថិតិ ១០០ ប្រកួត ដែល Ronaldo លេងឲ្យ Juventus រយៈពេលជាង ២ ឆ្នាំ៖
- នៅ Serie A ៧១ ប្រកួត រកបាន ៦២ គ្រាប់ និង Assist ១៥ លើក
- នៅ UCL ២១ ប្រកួត រកបាន ១៤ គ្រាប់ និង Assist ៤ លើក
- នៅ Coppa Italia ៦ ប្រកួត រកបាន ២ គ្រាប់
- នៅ Supercoppa ២ ប្រកួត រកបាន ១ គ្រាប់
សរុបមក Ronaldo រកបាន ៧៩ គ្រាប់និង Assist ១៩ លើកនៅ ១០០ ប្រកួត ហើយឈ្នះពានរង្វាន់ Serie A ២ លើក Supercoppa ១ លើក និងនាមជាកីឡាករល្អបំផុតប្រចាំក្របខ័ណ្ឌ Serie A ១ លើក និងប្រចាំក្លឹប Juventus ២ លើក៕
ប្រភព៖ AF