លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថាការប្រកួតទល់ក្រុម Manchester City នៅថ្ងៃអាទិត្យនេះ គឺជាការប្រកួតប្រជែងធំបំផុតក្នុងវិស័យបាល់ទាត់ហើយ។
Liverpool ដែលឡើងកំពូលតារាងវិញកាលពីសប្ដាហ៍មុននោះ ប្រសិនបើឈ្នះក្រុម Man City នៅសប្ដាហ៏នេះទៀត នោះពួកគេនឹងដាច់ពិន្ទុក្រុមលោក Pep នេះដល់ទៅ៨ពិន្ទុហើយគិតត្រឹមដើមរដូវកាលនេះ។ យ៉ាងណាមិញ ការយកឈ្នះលើក្រុម Man City នោះ គឺមិនមែនជារឿងធម្មតាទេ ព្រោះក្រុមទាំងពីរមានកីឡាករលេងបានល្អដូចគ្នា។
មុនការប្រកួតនេះ លោក Klopp បាននិយាយថា៖ “វាជាការប្រកួតដ៏លំបាកមួយក្នុងពិភពបាល់ទាត់ ដូច្នេះយើងត្រូវរៀបចំឱ្យបានល្អ។ ក្រុមដទៃទៀតក៏លេងបានល្អដែរ។ ប្រសិនបើយើងកំពុងជួប Bayern Munich យើងនឹងត្រូវរៀបចំក្រុមឱ្យបានល្អបំផុតទៀត។ ការប្រកួតទល់ Man City តែងតែធ្វើឱ្យអ្នកគាំទ្រជក់ចិត្តជានិច្ច ព្រោះកីឡាករពួកគេនឹងប្រឹងប្រែងលេងឱ្យអស់សមត្ថភាព”៕
ប្រភព៖ DailyMail