ក្រុម Juventus នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ FC Barcelona នៅម៉ោង៣រំលងអាធ្រាត្រនេះ សម្រាប់ការប្រកួតសប្ដាហ៍ទី២ពានរង្វាន់ UEFA Champions League ។
ក្នុងការប្រកួតនៅរាត្រីនេះដែរ ក្រុមម្ចាស់ផ្ទះ Juventus នឹងមិនមានវត្តមានរបស់កីឡាករសំខាន់Cristiano Ronaldo នោះទេ ដោយសារតែរូបគេនៅតែធ្វើតេស្ដរកឃើញថាមានវិជ្ជមានកូវីដ១៩ដដែល។ ដូច្នេះហើយ Juventus នឹងត្រូវតតាំងជាមួយក្រុមខ្លាំងមកពីអេស្ប៉ាញដោយគ្មានកីឡាករលេចធ្លោខ្លួនឡើយ។
មុនការប្រកួតចាប់ផ្ដើម Pirlo អ្នកចាត់ការក្រុម Juventus បាននិយាយថា៖ “មានកីឡាករល្អៗជាច្រើនក្នុងក្រុម Barcelona បើទោះជាកីឡាករខ្លះអវត្តមានក៏ដោយ។ សម្រាប់រយៈពេល១៥ឆ្នាំមកនេះ Messi និង Ronaldo តែងតែបានធ្វើរឿងពិសេសៗជាច្រើនក្នុងវិស័យបាល់ទាត់។ ក្នុងនាមខ្ញុំជាគ្រូបង្វឹកម្នាក់ នៅរាត្រីនេះ ខ្ញុំនឹងមើលថែ Messi ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន”៕
ប្រភព៖ Marca