ក្រុម Liverpool បានបាត់បង់កីឡាករ Fabinho ម្នាក់ទៅហើយ ក្រោយពីមានបញ្ហារបូសសរសៃពួរអំឡុងពេលលេងទល់ក្រុម Midtjylland នៅយប់មិញនេះ។
ក្រុម Liverpool បានបន្ដជ័យជម្នះរបស់ខ្លួនក្នុងសប្ដាហ៍ទី២នេះ ដោយឈ្នះក្រុម Midtjylland បានក្នុងលទ្ធផល ២-០។ តែបានលទ្ធផលល្អមែន ប៉ុន្តែសម្រាប់ក្រុមលោក Klopp ក៏មានបញ្ហាខ្លះកើតឡើងផងដែរ។ ដោយខ្សែបម្រើការពារ Fabinho បានរងរបួសសរសៃពួរត្រូវបានប្ដូរចេញអំឡុងការប្រកួតនេះ។
នេះជាកីឡាករទី៣ហើយក្នុងតំបន់ការពាររបស់ក្រុម Liverpool ដែលបានរងរបួសនៅរដូវកាលនេះ។ ដោយបានបង្កជាផលលំបាកច្រើនសម្រាប់លោក Klopp ត្បិតអីក្រុមកំពុងលេងមិនសូវបានល្អស្រាប់ក្នុងក្របខណ្ឌ Premier League ៕
ប្រភព៖ DailyMail