ខ្សែប្រយុទ្ធ Eden Hazard ត្រូវបានក្រុម Real Madrid បញ្ចូលឈ្មោះដើម្បីលេងទល់ក្រុមMonchengladbach ហើយនៅពាក់កណ្ដាលសប្ដាហ៍នេះ ក្នុងពានរង្វាន់ UEFA Champions League ។
កីឡាករបែលហ្សិកខាងលើនេះ មិនទាន់បានចូលលេងឡើយនៅរដូវកាលថ្មី ក្រោយពីរកឃើញថាមានរបួសជាប់ជានិច្ចមក។ បញ្ហារបួសនេះ បានកើតមានសម្រាប់គេតាំងពីផ្លាស់មកលេងនៅក្រុម Real Madrid មក ដោយរដូវកាលមុនបង្ហាញខ្លួនបានតែ២២ប្រកួតប៉ុណ្ណោះក្នុងនាមជាកីឡាករទិញចូលថ្លៃជាងគេ។
យ៉ាងណាមិញ ក្រោយពីខកខានលេងក្នុងជំនួប El Clasico មក ពេលនេះរូបគេអាចចូលហាត់ជាមួយក្រុមបានវិញហើយ និងត្រូវបានលោក Zidane បញ្ចូលឈ្មោះដើម្បីលេងទល់ក្រុម Monchengladbach ក្នុងពានរង្វាន់ UEFA Champions League ផងដែរ៕
ប្រភព៖ Marca