លោក Carlo Ancelotti អ្នកចាត់ការក្រុម Everton បានអះអាងថាអាជ្ញាកណ្ដាលសម្រេចចិត្តមិនត្រឹមត្រូវនោះទេ ដែលផ្ដល់កាតក្រហមឱ្យទៅ Lucas Digne ក្នុងការប្រកួតនៅយប់មិញនេះ។
ក្រុម Everton បានបរាជ័យក្រោមថ្វីជើងក្រុម Southampton ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។ ដោយ២គ្រាប់នោះរកបាននៅតង់ទី១ទាំងពីរគ្រាប់តែម្ដង។ ខណៈដែលការប្រកួតនេះ នៅពាក់កណ្ដាលតង់ទី១ ខ្សែការពារ Lucas Digne របស់ក្រុម Everton ទទួលបានកាតក្រហមផងដែរ ក្រោយបង្កកំហុសលើ Kyle Walker-Peters ។
លោក Ancelotti បានហៅការផ្ដល់កាតក្រហមនេះមិនទំនងឡើយ ព្រោះនេះជាកំហុសតិចតួចប៉ុណ្ណោះ។ មួយវិញទៀត អ្នកចាត់ការអ៊ីតាលីរូបនេះ ក៏មើលឃើញថាអាចមកពីការកាត់ក្ដីប្រកួតមុនជាមួយ Liverpool ក៏អាចជះឥទ្ធិពលដល់អាជ្ញាកណ្ដាលសម្រាប់ប្រកួតនេះដែរ ទើបផ្ដល់កាតក្រហម ដោយមិនបានពិចារណាល្អិតល្អន់បែបនេះ៕
ប្រភព៖ DailyMail