ក្រុម Real Madrid បានបង្កភាពភ្ញាក់ផ្អើលកាលពីយប់មិញនេះ ក្រោយពីពួកគេលេងចាញ់ក្រុម Shakhtar Donetsk ក្នុងលទ្ធផល ៣-២ នាពានរង្វាន់ UEFA Champions League ។
ក្រុម Real Madrid មានកីឡាកររបួសមួយចំនួនដែរក្នុងការប្រកួតនេះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ Shakhtar Donetsk ឯណោះទៅវិញទេ ដែលមានកីឡាករឈុតធំដល់ទៅ១១នាក់ឯណោះអវត្ដមានដោយសារឆ្លងមេរោគកូវីដ១៩។ តែជាក់ស្ដែងក្នុងការប្រកួត ពួកគេបែរជាធ្វើបានល្អខ្លាំងទៅវិញ នាំមុខ Real Madrid បានមុនដល់ទៅ៣គ្រាប់។
តែក្រោយពីត្រូវក្រុមភ្ញៀវនាំមុខហើយ ក្រុមរបស់លោក Zidane ក៏ប្រឹងប្រែងរហូតរកបាន២គ្រាប់មកវិញដែរ ប៉ុន្តែគួរឱ្យសោកស្ដាយឱកាសនាទីលេងរបស់ពួកគេបានអស់ត្រឹមនេះទៅហើយ។ ចប់ការប្រកួត Real Madrid បានចាញ់ក្រុម Shakhtar Donetsk ក្នុងលទ្ធផល ៣-២៕
ប្រភព៖ DailyMail