លោក Solskjaer អ្នកចាត់ការក្រុម Manchester United អះអាងខ្សែបម្រើ Pogba នឹងបន្ដលេងឱ្យក្រុម Manchester United ២ឆ្នាំទៅមុខទៀត បើទោះជាមានក្លឹបច្រើនចង់បានគេក៏ដោយ។
អំឡុងពេលសម្រាកលេងឱ្យក្រុមជម្រើសជាតិ Pogba បាននិយាយថារូបគេមានក្ដីស្រមៃចង់ទៅលេងនៅក្លឹប Real Madrid ដែលកីឡាករគ្រប់គ្នាសុទ្ធតែចង់ទៅ។ សម្ដីនេះ ត្រូវបានអ្នកវិភាគមើលឃើញថាកីឡាករបារាំងនេះចង់ចេញពី Man Utd ហើយ ខណៈដែលកុងត្រារបស់គេក៏នៅសល់ត្រឹម១ឆ្នាំទៀតដែរ។
តែបើតាមលោកSolskjaer អ្នកចាត់ការ Man Utd វិញ បានអះអាងថាកូនក្រុមរបស់លោកម្នាក់នេះនឹងបន្ដលេងនៅ Old Trafford យ៉ាងតិចក៏២ឆ្នាំទៀតដែរ។ លោកមានទំនុកចិត្តថារូបគេនឹងបន្ដកុងត្រាបន្ថែមទៀតនៅពេលខាងមុខនេះ៕ប្រភព Marca