Real Madrid បានបញ្ចប់លទ្ធផលស្មើ ០-០ នៅជំនួបជុំទី ១ ទល់ក្រុម Real Sociedad។ ក្រោយចប់ការប្រកួតសំណួរមួយបានផ្ទុះឡើង ពាក់ព័ន្ធនឹងការដែល Zinedine Zidane មិនព្រមដាក់ Luka Jovic ឲ្យចូលលេង។
Jovic បានត្រឹមអង្គុយបម្រុងពេញ ៩០ នាទី ខណៈយុវជនថ្នាល Marvin Park និង Sergio Arribas បែរជាផ្លាស់មកចូលរួមការប្រកួតជំនួស។
និយាយក្រោយចប់ការប្រកួត Zidane និយាយ៖ “ដោយសារខ្ញុំមិនចង់ផ្លាស់ប្តូរប្រព័ន្ធលេង ហើយយើងត្រូវប្រើប្រាស់កីឡាករសម្រាប់ការលេងនៅតំណែងស្លាប នេះហើយជាអ្វីដែលយើងធ្វើ [ជាធម្មតា Jovic លេងប្រយុទ្ធកណ្តាលដូចតំណែង Benzema]។
លោកបន្ត៖ “ខ្ញុំមានកីឡាករច្រើនណាស់ ហើយថ្ងៃនេះខ្ញុំជ្រើសរើសការធ្វើបែបហ្នឹង មួយផ្សេងទៀតមិនថាជាមួយ Jovic ឬជាមួយកីឡាករដទៃខ្ញុំគ្មានអ្វីប៉ះទង្គិចជាមួយពួកគេទេ ដោយសរុបមកខ្ញុំគ្រាន់មិនចង់ប្តូរប្រព័ន្ធលេងប៉ុណ្ណោះ ទើបខ្ញុំប្តូរដាក់ប្រយុទ្ធស្លាបឲ្យចូលលេង”៕
ប្រភព៖ Marca