ក្របខណ្ឌ Premier League នឹងត្រលប់មកប្រើច្បាប់ប្ដូរបាន៣នាក់ក្នុងមួយប្រកួតវិញនៅរដូវកាលក្រោយ បន្ទាប់ពីមានក្លឹប១១បានបោះឆ្នោតប្រឆាំងការផ្លាស់ប្ដូរកីឡាករ៥នាក់ក្នុង១ប្រកួត។
កាលពីពេលថ្មីៗនេះ ក្របខណ្ឌ Premier League បានប្រជុំសម្រេចចំពោះច្បាប់ប្ដូរបាន៥នាក់ក្នុង១ប្រកួត។ ដោយលទ្ធផលបោះឆ្នោតក្រុមទាំង២០នោះ ចេញមកថាមានក្រុម១១បានប្រឆាំងការប្ដូរ៥នាក់ ខណៈដែល៩ក្រុមទៀតយល់ព្រម។ លទ្ធផលនេះ បានបង្ហាញថា Premier League នឹងមិនប្រើច្បាប់ប្ដូរបាន៥នាក់ទៀតនោះទេ ដោយត្រលប់ទៅប្រើច្បាប់៣នាក់វិញហើយ។
ដោយឡែកសម្រាប់ការឱ្យអ្នកគាំទ្រចូលទស្សនាវិញ ក៏មិនទាន់សម្រេចនៅឡើយទេ។ ថ្នាក់ដឹកនាំក្របខណ្ឌកំពូលនេះនឹងបន្ដពិភាក្សាគ្នាទៀត ទាក់ទងទៅនឹងសុវត្ថិភាពនៃការចូលរួមទស្សនាវិញ។ ក្លឹបជាច្រើនចង់បានវិធីមានសុវត្ថិភាពបំផុតឱ្យអ្នកគាំទ្រ ហើយក៏ចង់មានអ្នកគាំទ្រចូលទស្សនាកាន់តែឆាប់កាន់តែល្អ៕ប្រភព Dailymail