ក្រុម Chelsea បានបរាជ័យក្រោមថ្វីជើងក្រុម Sheffield United ក្នុងលទ្ធផល ៣-០ក្នុងការប្រកួត Premier League សប្ដាហ៍ទី៣៥កាលពីយប់មិញនេះ។ក្រុមរបស់លោក Lampard ហាក់ដូចជាមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Sheffield បាននោះទេ។ ផ្ទុយទៅវិញ ក្រុម Sheffield ទេ ដែលមានឱកាសរកគ្រាប់បាល់ជាបន្ដបន្ទាប់រហូតដល់៣គ្រាប់ឯណោះ។ ដោយ៣គ្រាប់នៅយប់មិញនេះ ធ្វើបានសម្រេចដោយ McGoldrick ២គ្រាប់នៅនាទី១៨និង៧៧ ហើយ១គ្រាប់ទៀតធ្វើបានដោយ McBurnie នាទី៣៣។
បរាជ័យនេះ គឺបានធ្វើឱ្យក្រុម Chelsea ប្រឈមជាមួយការធ្លាក់ចេញពីតំបន់ Top4 ហើយ។ ប្រសិនបើសប្ដាហ៍ទី៣៥នេះ ក្រុម Leicester City និង Manchester United យកឈ្នះគូប្រកួតបាន នោះពួកគេនឹងឡើងទៅលេខ៣និងលេខ៤ក្នុងតារាង Premier League ហើយ៕