នៅកំណត់ត្រាស្ថិតិការរកគ្រាប់បាល់បានច្រើនជាង ២០ គ្រាប់/រដូវកាល នារយៈពេល ១២ ឆ្នាំចុងក្រោយនេះ គឺមានតែ Cristiano Ronaldo ទេ ដែលតាមប្រកៀកនឹង Lioenel Messi ដែលជាកីឡាករឈរនៅចំណាត់ថ្នាក់ទី ១។
Messi ធ្វើបាន ១២ រដូវកាលជាប់គ្នា ជាមួយការរកគ្រាប់បាល់លើសពី ២០ គ្រាប់រៀងរាល់រដូវកាល រីឯ Cristiano Ronaldo ទើបតែធ្វើបាន ១១ លើកប៉ុណ្ណោះ។ ក្នុងនោះគឺ Ronaldo ចន្លោះមួយឆ្នាំនារដូវកាល ២០០៨/០៩ ដែលនៅ Premier Legue លេងឲ្យ United លោកធ្វើបានតែ ១៨ គ្រាប់។
ធៀបនឹងកីឡាករឈរចំណាត់ថ្នាក់ឯទៀតមានដូចជា Lewandowski ធ្វើបាន ៨ លើក រីឯ Aguero ធ្វើបាន ៧ លើក និង Suarez ធ្វើបាន ៦ លើក។
បញ្ជាក់ថា M10 គិតមកទល់ការបង្ហាញខ្លួនលើកទី ២៤ នៅ LaLiga លោករកបាន ២១ គ្រាប់និង Assist ១៤ លើកហើយឲ្យអ្នកមានបុណ្យ៕ ប្រភព៖ Besoccer