ខ្សែបម្រើប្រយុទ្ធ Dele Alli របស់ក្រុម Spurs ត្រូវអង់គ្លេសពិន័យ១ប្រកួត ចំពោះរឿងបង្ហោះវីដេអូលេងសើចបញ្ហា Covid-19 កាលពីខែកុម្ភៈឆ្នាំ២០២០កន្លងទៅ។កីឡាករវ័យ២៤ឆ្នាំ បានបង្ហោះវីដេអូក្នុង Snapchat ១កាលពីខែកុម្ភៈ ដែលក្នុងវីដេអូនោះរូបគេបាននិយាយកំប្លែងរឿងការរីករាលដាលនៃមេរោគ Covid-19 និងបង្អាប់ដល់បុរសអាស៊ីម្នាក់។ មិនត្រឹមតែត្រូវ FA ពិន័យ១ប្រកួតចំពោះរឿងនេះទេ រូបគេថែមទាំងត្រូវពិន័យជាប្រាក់៥០ ០០០ផោនថែមទៀតផង ហើយត្រូវឱ្យទៅរៀនវគ្គអប់រំខ្លីទៀត។
១ប្រកួតដែលខកខាននោះគឺប្រកួតបើកឆាកលីគអង់គ្លេសវិញតែម្ដង នៅថ្ងៃទី១៩ខាងមុខនេះ ដែលក្រុម Spurs ត្រូវលេងទល់ក្រុម Manchester United ។ ចំពោះរឿងបង្ហោះវីដេអូនោះ ដែរ Alli ក៏បានសុំទោសជាសាធារណៈទៅដល់ប្រជាជនអាស៊ីផងដែរ៕