ដោយសារបញ្ហាវីរុស COVID-19 បានធ្វើឲ្យសេដ្ឋកិច្ចសឹងគ្រប់វិស័យទូទាំងសកលលោកមានការធ្លាក់ចុះជាខ្លាំង។ ទន្ទឹមនោះវិស័យកីឡាបាល់ទាត់ ក៏រងផលប៉ះពាល់មិនស្ទើរ ជាពិសេសលើតម្លៃខ្លួនកីឡាករផ្ទាល់តែម្តង។
តាមរបាយការណ៍ពី CIES Observatory បានឲ្យដឹងថានៅលីគកំពូលទាំង ៥ អាចប្រឈមនឹងធ្លាក់ចុះតម្លៃខ្លួនកីឡាករប្រមាណ ២៨ ភាគរយ ហើយបើតាម TransferMarkt ក៏បានប៉ាន់ស្មានតម្លៃដូចខាងក្រោម៖
- Kylian Mbappe (PSG) តម្លៃ ១៨០ លានផោន មកសល់ ១៦២ លានផោន
- Neymar (PSG) តម្លៃ ១៤៤ លានផោន មកសល់ ១១៥ លានផោន
- Raheem Sterling (M.City) តម្លៃ ១៤៤ លានផោន មកសល់ ១១៥ លានផោន
- Mo Salah (Liverpool) តម្លៃ ១៣៥ លានផោន មកសល់ ១០៨ លានផោន
- Sadio Mane (Liverpool) តម្លៃ ១៣៥ លានផោន មកសល់ ១០៨ លានផោន
- Jadon Sancho (Dortmund) តម្លៃ ១១៧ លានផោន មកសល់ ១០៥ លានផោន
- Lionel Messi (Barcelona) តម្លៃ ១២៦ លានផោន មកសល់ ១០០ លានផោន
- Joao Felix (At Madrid) តម្លៃ ៨១ លានផោន មកសល់ ៧២,៩ លានផោន
- Erling Haaland (Dortmund) តម្លៃ ៧២ លានផោន មកសល់ ៦៤ លានផោន៕
ប្រភព៖ SportBible
អត្ថបទទាក់ទង
ខ្សែប្រយុទ្ធទាំងបីដែល Xavi ចង់យកមកពង្រឹងក្រុម Barcelona នៅរដូវក្ដៅនេះ
Bernardo Silva បានកំណត់ថ្ងៃផុតកំណត់សម្រាប់ Barcelona ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងកើតឡើង
Barcelona និង Real Madrid កំពុងប្រជែងគ្នាយកកីឡាករវ័យ១៦ឆ្នាំពី River Plate
Nunez បង្ហាញតម្រុយចាកចេញពី Liverpool ដោយលុបរូបទាក់ទងនឹងក្លឹបទាំងអស់ពី IG