Erling Haaland ដែលកំពុងឡើងជើងខ្លាំងនារដូវកាល ២០១៩/២០ មិនថាតែគ្រាលេងនៅក្លឹបចាស់ Salzburg រហូតមកទល់ពេលលេងឲ្យ Dortmund នៅពេលបច្ចុប្បន្ននេះគឺកំពុងមានក្លឹបធំៗជាច្រើនខ្វារកចង់បានរូបគេ។
ក្នុងនោះមិនត្រឹមតែ Real Madrid មួយនោះទេ ទៀតសោតសូម្បីតែ PSG, Man Utd និង Juventus ជាដើមក៏សុទ្ធសឹងសម្លឹងឃើញយុវជនន័រវែសរូបនេះដូចគ្នា ព្រោះតម្លៃខ្លួនរបស់គេទាបតែសមត្ថភាពខ្លាំងមិនចាញ់កីឡាកររយលាន។
Haaland ថ្មីៗនេះក៏ត្រូវបានគេចោទសួរជុំវិញព័ត៌មានដែល Real Madrid ចង់បាន ហើយស្រាប់តែកីឡាករវ័យ ១៩ ឆ្នាំបានប្រាប់ទៅកាន់ FourFourTwo ថា៖ “វាតែងតែជារឿងល្អដែលក្លឹបធំៗចាប់អារម្មណ៍លើយើង ព្រោះមានន័យថាយើងកំពុងធ្វើបានល្អហើយ”។ (ជាចម្លើយដែលមិនបញ្ជាក់ថាខ្លួនមានបំណងចង់ចាកចេញឬអត់ឡើយ)។
រំឭកថាគិតត្រឹមប្រកួតទី ៧ ឲ្យ Dortmund កីឡាករ Haaland រកបាន ៩ គ្រាប់ហើយ ខណៈនៅ UEFA Champions League បូកគ្រាប់បាល់ក្លឹបចាស់ថ្មី រូបគេឈរនៅ Top Scorer លេខ ២ បន្ទាប់ពី Lewandowski៕
ប្រភព៖ BeSoccer