ពានរង្វាន់ស្រោមដៃមាសប្រចាំរដូវកាល ២០១៩/២០ នៅ LaLiga នេះ តើនឹងត្រូវធ្លាក់ដល់ដៃកីឡាកររូបណា?
បើគិតត្រឹមជុំទី ២៤ នៅលីគកំពូលអេស្ប៉ាញ គឺអ្នកចាំទី Thibaut Courtois របស់ Real Madrid និង Jan Oblak របស់ Atletico Madrid កំពុងនាំមុខ ១១ លើកស្មើគ្នាលើការសង្រ្គោះបាល់ Clean Sheet មិនឲ្យរបូតគ្រាប់បាល់ចូលទី។
អ្នកបន្ទាប់មានដូចជា David Soria របស់ Getafe (១០ លើក), Unai Simon របស់ Athletic Club (៩ លើក), Tomas Vaclik របស់ Sevilla FC (៩ លើក) និង Jordi Masip របស់ Real Valladolid (៨ លើក)៕ ប្រភព៖ AF