ខ្សែបម្រើ Luka Modric អាចនឹងផ្លាស់ទៅលេងនៅលីគអាមេរិក ប្រសិនបើរូបគេពិតជាចាកចេញពីក្រុម Real Madrid ពិតមែន។
បច្ចុប្បន្ននេះ Modric នៅសល់កុងត្រា១៨ខែទៀតជាមួយក្រុម Real Madrid ប៉ុន្តែបច្ចុប្បន្នមានក្លឹបជាច្រើនកំពុងចរចាយករូបគេ។ ក្នុងនោះ ក្រុម DC United របស់អាមេរិក មានភាគរយច្រើនជាងគេ ព្រោះក្លឹបនេះបានផ្ដល់តម្លៃខ្លួនសមរម្យ និងមានលក្ខខណ្ឌល្អច្រើន។ ប្រភពនៅអេស្ប៉ាញ បានបន្ថែមថាក្លឹប DC នេះ បានចរចាជាមួយ Modric ច្រើនដងមកហើយ។
ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨នេះ បានជួយក្រុម Real Madrid ជាច្រើន។ ខ្សែបម្រើវ័យ៣០ឆ្នាំក៏ត្រូវបានក្លឹប Manchester United ចង់បានដែរ ប៉ុន្តែនៅរដូវកាលមុននោះ តម្លៃខ្លួនរបស់គេថ្លៃពេកទើបក្រុមបិសាចក្រហមមិនអាចឈានដល់ការចុះកុងត្រាបាន៕ប្រភព៖ DailyMaill