អ្នកចាត់ការលោក Pep Guardiola បានថ្លែងកាលពីពេលកន្លងទៅនេះ ជុំវិញស្ថានភាពនៃការមកដឹកនាំថ្មីរបស់លោក Carlo Ancelotti នៅឯក្លឹប Everton បន្ទាប់ពីត្រូវបាន Napoli បណ្តេញចេញកាលពីចប់វគ្គជម្រុះក្នុងពូល UCL។
លោក Pep បាននិយាយថា៖ “Everton គឺជាក្រុមដ៏ធំមួយដែលមានប្រវត្តិសាស្ត្រយ៉ាងធំធេងនៅអង់គ្លេស ជាមួយនឹងគុណភាពកីឡាករអស្ចារ្យជាច្រើន ដោយរដូវកាលនេះពួកគេជួបបញ្ហារាំងស្ទះពិន្ទុបន្តិច ប៉ុន្តែជាមួយនឹងអ្នកចាត់ការថ្មីដែលពោរពេញដោយបទពិសោធន៍ នោះគុណភាពនឹងអាចត្រលប់មកវិញ”។
Pep បន្ថែមថា៖ “អ្នកចាត់ការដូចជាលោក Carlo គាត់ជាមនុស្សដ៏ឆ្លាតវៃបំផុតមួយហើយតែងតែអាចធ្វើទៅបាន ដោយមិនថាទៅដឹកនាំក្លឹបណានោះទេ គឺគាត់នឹងធ្វើឲ្យទទួលបានជោគជ័យទៅរួច ព្រោះខ្ញុំស្គាល់គាត់រៀងច្បាស់ដែរ ហើយធ្លាប់ប៉ះតតាំងគ្នាប៉ុន្មានលើកដែរ តែមិនជាច្រើនពេកទេ”។
គួររំឭកថា Everton នឹងត្រូវប៉ះគ្នាជាមួយ Man City នៅរាត្រីនេះវេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រ មុនទទួលភារកិច្ចធ្ងន់ប៉ះហង្សក្រហមនៅ FA Cup ថ្ងៃទី ៥ មករា៕
ប្រភព៖ FoxSportAsia