Kylian Mbappe នឹងរង់ចាំរហូតដល់បញ្ចប់រដូវកាល ២០១៩/២០ ដើម្បីសម្រេចថាតើខ្លួននឹងត្រូវបន្តលេងឲ្យក្លឹប Paris Saint-Germain ឬចាកចេញទៅកាន់ទ្រនំយក្សណាមួយផ្សេងទៀត។
យុវជនសញ្ជាតិបារាំងត្រូវបានលេចលឺចចាមអារ៉ាមថាគិតចង់ចាកចេញ ប្រសិនណា PSG របូតពាន UCL ម្តងទៀតនារដូវកាល ២០១៩/២០ នេះ។ ប្រធានក្លឹបលោក Florentino Perez នឹងក្លាយជាអ្នកចាំត្រងយក Mbappe ព្រោះតាមដឹងថាមិនថាតែប្រធានក្លឹបសូម្បីអ្នកចាត់ការ Zidane ក៏ពេញចិត្តលើ Mbappe ខ្លាំងដូចគ្នា។
បញ្ជាក់ថាបុរសវ័យ ២០ ឆ្នាំរកបាន ៧០ គ្រាប់ហើយក្នុង ១០០ ប្រកួតសរុបឲ្យក្លឹប PSG។ ផ្អែកតាមតម្លៃផ្ទេរកន្លងទៅ Mbappe មានតម្លៃខ្លួនថ្លៃបំផុតលំដាប់ទីពីរបន្ទាប់ពី Neymar Jr ពោលគឺថ្លៃដល់ទៅ ១៥៨ លានផោននៅឆ្នាំ ២០១៧៕ ប្រភព៖ Sportsmole