ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ World Cup ហើយ បើទោះជាចាញ់ក្រុមប៉ូឡូញ ១-០ ក្នុងប្រកួតចុងក្រោយយប់មិញនេះក៏ដោយ។
ការបានឡើងទៅរបស់ជប៉ុននេះ គឺដោយសារតែក្រុមសេណេហ្គាល់បានចាញ់ក្រុមកូឡុំប៊ី ១-០ ដែរ។ ដូច្នេះក្រុមជប៉ុន និងសេណេហ្គាល់ មាន៤ពិន្ទុដូចគ្នា ហើយគ្រាប់ចំណេញក៏ដូចគ្នាទៀត។ ដើម្បីកាត់ក្ដីរកក្រុមឡើងទៅវគ្គបន្ដបាន FIFA បានសម្រេចដាក់ច្បាប់ fair play មួយសម្រាប់ក្រុមទាំងអស់។ ខណៈដែលជប៉ុន លេង fair play ជាងក្រុមសេណេហ្កាល់ ដូច្នេះហើយបានជាពួកគេមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយបាន។ និយាយរួមទៅ ស្ថិតិបង្ហាញថា សេណេហ្គាល់ មានកាតលឿង៦ ស្របពេលជប៉ុនមានកាតលឿងត្រឹម៤ប៉ុណ្ណោះ។
ក្នុងការឡើងទៅវគ្គបន្ដនេះ ជប៉ុននឹងត្រូវតតាំងជាមួយក្រុមបែលហ្សិក។ ខណៈដែលនេះ ជាការឡើងដល់កំពូលមួយទៀតសម្រាប់ជប៉ុន ហើយនៅទ្វីបអាស៊ីក៏មានតែជប៉ុនមួយដែរ ដែលបានឡើងទៅវគ្គ១៦ចុងក្រោយនៅឆ្នាំនេះ៕ប្រភព៖ DailyMail