ក្រុម Leicester City បានយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ៩-០ កាលពីយប់មិញនេះ ដែលជាជ័យជម្នះក្រៅដីធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស។ក្រុម Southampton លេងក្នុងដីខ្លួនឯងហើយហ្នឹង ប៉ុន្តែបែរជាភ្លាត់បរាជ័យធ្ងន់កបែបនេះទៀត។ ការចាញ់ច្រើនគ្រាប់យ៉ាងនេះ គឺក្រោយពីខ្សែបម្រើការពារ Bertrand ទទួលបានកាតក្រហមនៅនាទី១២។ នៅសល់គ្នាត្រឹម១០នាក់នេះហើយ ទើប Leicester City ស៊ុតយកៗ ចូលជាបន្ដបន្ទាប់។ ដោយក្នុងនោះ Perez ៣គ្រាប់ Vardy ៣គ្រាប់ Maddison ១គ្រាប់ Tielemans ១គ្រាប់ និង Chilwell ១គ្រាប់។
ជ័យជម្នះក្រៅដី ៩-០ នេះ គឺជាជ័យជម្នះធំបំផុតក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់របស់អង់គ្លេសហើយ។ ខណៈដែលវាក៏ធ្វើឱ្យ Liecester ឡើងលេខ២បណ្ដោះអាសន្ន និងក្រុម Southampton ប្រឈមខ្លាំងនៅតំបន់កាត់ចោលឯណោះ៕
ប្រភព៖ DailyMail