អ្នកចាំទី Thibaut Courtois ត្រូវប្ដូរចេញនៅតង់ទី២ ដោយសារតែឈឺពោះ មិនអាចបន្ដលេងបាន ក្នុងការប្រកួតដែលក្រុម Real Madrid ស្មើ Club Brugge ២-២។
Courtois របូតបាល់ដល់ទៅ២គ្រាប់ នៅតង់ទី១កាលពីយប់មិញនេះ ដែលធ្វើឱ្យក្រុម Real Madrid ពិបាកក្នុងការវាយបកយកឈ្នះវិញ។ ដោយចូលតង់ទី២ ពួកគេអាចត្រឹមរកបានគ្រាប់បាល់តាមស្មើ២គ្រាប់វិញប៉ុណ្ណោះ។ នៅតង់ទី២នេះដែរ អ្នកចាំទីបែលហ្សិកត្រូវប្ដូរចេញ ជំនួសវិញដោយកីឡាករចំណូលថ្មី Areola ។
ចំពោះមូលហេតុដែល Courtois ត្រូវប្ដូរចេញនោះត្រូវបានគេដឹងថាដោយសារតែ ឈឺពោះក្នុងការលេងមួយតង់ទី១នោះ ទើបខ្លួនមិនអាចបន្ដលេងនៅតង់ទី២បាន។ អតីតកីឡាកររបស់ AT Madrid នេះ របូតគ្រាប់បាល់ច្រើនណាស់មួយរយៈចុងក្រោយនេះ ដែលធ្វើឱ្យអ្នកគាំទ្រលែងមានជំនឿចិត្តលើរូបគេទៀតហើយ៕ប្រភព៖ Dailymail