លោក Leonardo ប្រធានកីឡារបស់ក្លឹប PSG បានបញ្ជាក់ថាគ្មានការយល់ព្រម និងចុះកុងត្រាអ្វីឡើយសម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Neymar ទៅក្លឹប Barcelona ។
បុគ្គលខាងលើបានបញ្ជាក់ទៀតថាក្លឹប Barcelona ទើបតែដាក់ស្នើសុំទិញកីឡាករនៅថ្ងៃទី២៧កន្លងទៅនេះទេ ហើយពីមុនៗមក គ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ ការដាក់ស្នើសុំនៅថ្ងៃទី២៧នេះទៀតសោត ក៏មិនត្រូវតាមអ្វីដែលក្លឹបចង់បានទៀត ដូច្នេះហើយការចរចាគ្នានោះគឺគ្មានលទ្ធផលអ្វីចេញមកនោះទេ។ មកដល់បច្ចុប្បន្ននេះ គ្មានការចុះកុងត្រានិងយល់ព្រមគ្នាណាមួយកើតឡើងឡើយ។
លោក Leonardo ក៏បានសង្កត់ធ្ងន់ទៀតថាក្រុម Barcelona បានដឹងច្បាស់ថាក្រុម PSG ចង់បានអ្វីហើយ ក្នុងការលក់ Neymar ទៅឱ្យពួកគេ ប៉ុន្តែគ្រាន់តែក្លឹបអេស្ប៉ាញមិនព្រមផ្ដល់ឱ្យតាមប៉ុណ្ណោះ។ ខណៈដែលទីផ្សារដោះដូរបិទនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះហើយ លោកបញ្ជាក់ថានៅមានឯកសារច្រើនទៀតណាស់ ដើម្បីបំពេញទើបអាចផ្លាស់កីឡាករប្រេស៊ីលបាន៕ប្រភព៖ Dailymail