ក្រុមទើបឡើងថ្មី Aston Villa យកឈ្នះក្រុម Everton បានក្នុងលទ្ធផល ២០ ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier League កាលពីយប់មិញនេះ។
Aston រកបានគ្រាប់បាល់ដំបូងដោយ Wesley នៅនាទី២១ មុនពេលថែមបានគ្រាប់ទី២នៅនាទី៩០+៥ ដោយ Ghazi ក្រោមក្រសែភ្នែកអ្នកគាំទ្ររបស់ខ្លួនជាង៤ម៉ឺននាក់។ នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុម Aston Villa ហើយ ព្រោះ២ប្រកួតកន្លងមកពួកគេបរាជ័យទាំង២ប្រកួត។
ដោយឡែកសម្រាប់ក្រុម Everton វិញ ពុំទាន់រកឃើញទម្រង់លេងល្អរបស់ខ្លួននៅឡើយទេ។ ពួកគេឆ្លងកាត់៣ប្រកួត មាន៤ពិន្ទុហើយទើបស៊ុតដៃគូចូលបាន១គ្រាប់ប៉ុណ្ណោះ ដោយវាជាគ្រាប់បាល់ជ័យជម្នះលើក្រុម Watford កាលពីសប្ដាហ៍ទី២៕ប្រភព៖ Dailymail