លោក Ole Gunnar Solskjaer ជឿជាក់ថាក្រុមបិសាចក្រហម Manchester United នឹងធ្វើបានល្អរដូវកាលថ្មីនេះ បើទោះជាទីផ្សារដោះដូរកីឡាករមិនត្រូវចិត្តអ្នកគាំទ្រក៏ដោយ។
United បានចំណាយសរុប១៤៨លានផោន ទៅលើ Harry Maguire, Aaron Wan-Bissaka និង Dan James ហើយក៏បានលក់វិញខ្សែប្រយុទ្ធ Lukaku ទៅ Inter Milan ក្នុងតម្លៃ៧៣លានផោនវិញផងដែរ។ សរុបទៅក្រុមមួយនេះ មិនបានទិញខ្សែប្រយុទ្ធថ្មីចូលដើម្បីមកពង្រឹងតំបន់ប្រយុទ្ធនោះទេ ដោយពួកគេបានពង្រឹងទៅលើប្រព័ន្ធការពារវិញ។ ហើយថ្ងៃចុងក្រោយ ក៏មិនបានចុះកុងត្រាយកកីឡាករណាម្នាក់ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តទេ។
ជាមួយនេះដែរ លោក Ole បានប្រាប់ទៅអ្នកគាំទ្រក្រុមបិសាចក្រហមថាបើទោះជាមិនអាចទិញចូលកីឡាករបានច្រើនមែន ប៉ុន្តែ United នឹងធ្វើបានល្អ ហើយទីផ្សារដោះដូរកីឡាករនេះក្រុមរបស់លោកក៏មិនអន់នោះដែរ។ សមាជិកក្រុមទាំងមូលមានទំនុកចិត្ត ដើម្បីត្រៀមលេងរដូវកាលថ្មីនេះ៕Dailymail