Ivan Rakitic កាន់តែកៀកក្នុងការចាកចេញពីក្រុម Barcelona ហើយ ក្រោយពីការបន្ដកុងត្រាមិនទាន់អាចកើតមានឡើងបាន។
មានក្លឹប២កំពុងចង់បានកីឡាករបារាំងជាងគេ ក្នុងនោះគឺ PSG និង Man Utd ។ ស្របពេលក្រុម Barcelona វិញ ក៏ទើបទិញបាន De Jong ថែមទៀត ដូច្នេះការចាកចេញពីរបស់ Rakitic គឺកាន់តែកៀកមែនទែនហើយ។ កុងត្រារបស់កីឡាករក្រូអាតនៅសល់ដល់ឆ្នាំ២០២១ ដូច្នេះឆ្នាំនេះជាឆ្នាំល្អបំផុតសម្រាប់ Barcelona លក់រូបគេចេញ បានតម្លៃខ្លួនខ្ពស់ បើសិនជាទុក១រដូវកាលទៀត នោះតម្លៃខ្លួននឹងកាន់តែធ្លាក់ចុះជាមិនខាន។
ផ្ទុយទៅវិញ សាមីខ្លួន Rakitic បាននិយាយថាចង់បន្ដលេងនៅ Barca ទៀត ជាមួយកុងត្រាដែលនៅសល់នេះ។ ត្បិតតែខ្លួនចង់បន្ដមែន ប៉ុន្តែគ្រប់យ៉ាងមិនអាចធានាបានឡើយក្នុងវិស័យបាល់ទាត់ មានតែរង់ចាំមើលអនាគតទាំងអស់គ្នា៕ប្រភព៖ Dailymail