Filipe Luis ថ្មីៗនេះទើបតែឈានដល់ការប្រកាសចែកផ្លូវជាមួយក្លឹប Atletico Madrid ហើយទំនងជាត្រូវទៅចូលរួមនៅក្លឹបប្រទេសចិនណាមួយ ដែលរង់ចាំការប្រកាសផ្លូវការ។
យ៉ាងណាមិញជជែកជាមួយសារព័ត៌មាន Cadena COPE និង Radio MARCA រូបលោកបាននិយាយដល់រឿងរ៉ាវរបស់ Neymar ដែលកំពុងប្រេះស្រាំនៅលើទីផ្សារដោះដូរ។ Luis បានប្រាប់ថា៖ “ខ្ញុំចង់ឃើញ Neymar គាត់បញ្ចប់គ្រប់យ៉ាងជាមួយក្លឹប Barcelona ពោលគឺចង់ឲ្យគាត់រីករាយនិងលេងអមជើងជាមួយ Lionel Messi”។
ខ្សែការពារស្លាបឆ្វេងរូបនេះបន្ថែម៖ “ខ្ញុំសង្ឃឹមថាវាពិតជារឿងល្អ ដែល Neymar វិលត្រលប់ទៅ Barcelona ប៉ុន្តែខ្ញុំក៏គិតថាវាមិនងាយស្រួលនោះដែរ”។
ជាងនេះ Luis ក៏ត្រូវបានគេសួរនាំទាក់ទិនរឿងរ៉ាវ James គ្រោងផ្លាស់មក At ដោយលោកនិយាយថា៖ “ការដែលមានកីឡាករដូចជា James នៅ Atletico គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និយាយទៅវាមិនអាក្រក់អ្វីនោះទេ”។ ប្រភព៖ Marca